[ListLayout]
×

ខួប៣០ឆ្នាំរបស់វិទ្យាស្ថានបារាំង និងមានព្រឹតិ្តការណ៍វប្បធម៌ធំៗ៣ថ្ងៃជាប់គ្នា

ដើម្បីអបអរខួប៣០ឆ្នាំរបស់ខ្លួនវិទ្យាស្ថានបារាំងប្រចាំនៅកម្ពុជាបានរៀបចំព្រឹតិ្កការណ៍វប្បធម៌ដ៏សម្បូបែបដែលមានរយៈពេលរហូតទៅដល់៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៨ ១៩ និង ២០ ខែមីនា ឆ្នាំ២០២២នេះ  

ព្រឹតិ្តការណ៍នេះដែរធ្វើឡើងក្នុងគោលបំណងដើម្បីរំលឹកដល់ទំនាក់ទំនងជិតស្និតរវាងកម្ពុជានិងបារាំង តាំងពីពេលដែលកកើតវិទ្យាស្ថានបារាំងនៅកម្ពុជាមកដល់បច្ចប្បន្នុនេះ មួយវិញទៀតរយៈពេលជាច្រើនឆ្នាំកន្លងមកនេះវិទ្យាស្ថានបារាំងបានបង្កើតនៅការចងចាំជាច្រើន រវាងគ្រូបង្រៀន សិស្សានុសិស្ស សិល្បករ សារធារណជន ការសម្ដែងឬការអប់រំ ជាដើម។ មិនត្រឹមតែប៉ុណ្ណោះវិទ្យសា្ថនបារាំងក៏ជាផ្នែកមួយដែលបានជួយផ្សព្វផ្សាយវប្បធម៌ក្នុងផ្ទៃប្រទេសផងដែរ។

យ៉ាងណាមិញព្រឹតិ្តកាតណ៍រយៈពេល៣ថ្ងៃនេះ មានការបញ្ចាំងភាពយន្ត ការប្រគុំតន្ត្រីសម័យ ចាបុីដងវែងដោយលោកតា គង់ ណៃ ល្ខោនស្រមោលស្បែកធំ  របាំ ការតាំងពិពរណ៌សៀវភៅ និងព្រឹតិ្តការណ៍វប្បធម៌ជាច្រើនផ្សេងៗទៀត











សូមរំលឹកផងដែរថាវិទ្យាស្ថានបារាំងនៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា ជាពិសេសនៅក្នុងវិស័យវប្បធម៌ សិល្បៈ ការអប់រំ និងបណ្ដុះបណ្ដាលជាដើម។

អត្ថបទដោយ៖ ប្រាប់ដំណឹង - Brab Damneong

រូបភាពផ្ដល់ដោយ វិទ្យសា្ថនបារាំង

Comments