[ListLayout]
×

លោក យឹម តាស្រង់ ប្រកាសផ្ដល់ប្រាក់ខែក្នុងខែ1000$ បើនាយប្រុញព្រមមកថតជាមួយលោក

រឿងរ៉ាវនាយប្រុញវេចបង្វេចទៅស្រុកកំនើតវិញនៅមិនទាន់ចប់នៅឡើយទេ ខណៈមានការបកស្រាយជាច្រើនប្រភពកន្លងមកនេះ ។

 


ក៏ប៉ុន្តែនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ លោក យឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងនៅផលិតកម្ម Gaxaly Navatra  របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រកាស់នៅលើបណ្ដាញសង្គមរបស់លោកយ៉ាងដូច្នេះបន្ទាប់ពីឃើញនាយប្រុញ វេចបង្វេចទៅស្រុកវិញ ដោយលោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា ( ក្មួយប្រុញមកជួបខ្ញុំ ខ្ញុំផ្តល់ប្រាក់ខែ១ខែ$1000 ថតតែ១០ថ្ងៃទេក្នុង១ខែ អាចបើក$6000ស្មើរកន្លះឆ្នាំមុន កន្លែងស្នាក់នៅខ្ញុំរៀបចំជូន🙏🙏🙏 បញ្ជាក់៖ ព្រោះក្តីអាណិតពីចិត្តរបស់ខ្ញុំ ថវិកាផ្ទាល់ខ្លួនរបស់ខ្ញុំ គ្មានបំណងឌឺដងឬបំណងមិនល្អលើបងប្អូនណាឡើយ

🙏🙏🙏ដោយសេចក្តីគោរពពីយឹម តាស្រង់)🙏🙏🙏👉សូមទាក់ទងមកជំនួយការខ្ញុំ016354995 

យ៉ាងណាក្ដីចំពោះរឿងនេះនៅមិនទាន់មានការធ្លើយតបទៅវិញនៅឡើងទេពីសំណាក់នាយប្រុញ។





សូមទស្សនាវីដេអូ៖ 




Comments