[ListLayout]
×

អាចារ្យធំប្រតិកម្មចំពោះលោក ហ៊ន​ និងលោក សាន្តប៊ុនធឿន តែត្រូវបានលោក សាន ប៊ុនធឿន និងលោក​ ហ៊ន តបវិញយ៉ាងចាស់ដៃ

ស្របពេលដែលម៉ាកយីហោផលិតផលស្រាបៀកំពុង សម្រុកចេញជាច្រើនប្រភេទដើម្បីប្រកួតប្រជែងទីផ្សារ គេក៏ឃើញមានក្រុមហ៊ុនមួយចំនួនដែលផលិតស្រាបៀរ តែងតែត្រូវការបុគ្គលល្បីឈ្មោះនៅតាមបណ្ដាញសង្គមកធ្វើជាតំណាងឬ ទូតសុឆន្ទៈ។ 


យ៉ាងណាក្ដីបើក្រឡេកទៅមើលបុគ្គលមួយរូបមានឈ្មោះបោះសម្លេងក្នុងបណ្ដាញសង្គម ដែលគ្រប់គ្នាស្គាល់ថាជាអ្នកកាងវប្បធម៌ខ្មែរ គឺអាចារ្យធំថ្មីៗនេះលោកបានធ្វើការរិះគន់ ទៅលើបុគ្គល២រូបគឺលោក សាន ប៊ុនធឿន និងលោក ហ៊ន ដែលធ្វើការដង្ហែរស្រាបៀរនៅជុំវិញបរិវេនទីក្រុងសៀមរាប។






ស្របពេលដែលអាចារ្យធំធ្វើការរិះគន់បែបនេះទៅលើកលោកសាន ប៊ុនធឿន និង លោក ហ៊ន បុគ្គលទាំង២រូបនេះក៏បានចេញមកប្រតិកម្មភ្លាមៗ លោក សាន ប៊ុន ធឿន ក៏បានលើកឡើងយ៉ាងដូច្នេះថា« បើសិនមាន ឧកញ៉ាណាហ៊ានកាងឬនៅពីក្រោយអាចារ្យធំ លោកនិងធ្វើឲ្យធ្លាក់ពីតំណែងដូច្នេះអ្នកផ្សេងកុំចេះលូកដៃឲ្យសោះ»


ក្រលេកមកមើលពូហ៊ន វិញបានឆ្លើយតបទៅកាន់អាចារ្យធំវិញយ៉ាងដូច្នេះថា «អាចារ្យធំគឺជាបុគ្គលដែលយកវប្បធម៍បាំងមុខ និងធ្វើជាមុខរបរ  ហើយបានតែនិយាយថាឲ្យអ្នកដែលនៅក្រោមគាត់ ចុះទាក់ទងជាមួយផ្លាកប៉ាន់ណូធំៗដែលផ្សព្វផ្សាយស្រាបៀរដែលមានទាំងប្រជាពលរដ្ឋព្រមទាំងព្រសង្ឃជិះឆ្លងកាត់នៅក្រោមផ្លាកមិចមិនឃើញអាចារ្យធំរិះគន់ផង» ។ 


អត្ថបទដោយ៖ លោក សុខ​ គឹមសាន្ត


Comments