[ListLayout]
×

គ្រោះប្រែជាលាភ ឧកញ៉ា ចិត្តធម៌ម្នាក់ប្រគល់លុយជូនលោកគ្រូតឿចំនួន៥០០ដុល្លារសហរដ្ឋអាមេរិច

គ្រោះប្រែជាលាភក្រោយពេលប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ធ្វើការឃាត់ខ្លួនអប់រំ និងធ្វើកិច្ចសន្យាមិនទាន់បានប៉ុន្មានផងក៍លេចមុខ ឧកញ៉ា ចិត្តធម៌ម្នាក់ប្រគល់លុយជូនលោកគ្រូតឿចំនួន៥០០ដុល្លាសហរដ្ឋអាមេរិច នេះបើយោងតាមការបង្ហោះនៅក្នុងគណនីហ្វេសប៊ុកមួយដែលគេស្គាល់ថា គឺលោកឧញ៉ា សម្បត្ដិ ម្ចាស់ក្រុមហ៊ុនគ្រួសារកក់ក្ដៅ 







ដោយបានរៀបរាប់ជាមួយនិងសំណេរយ៉ាងដូច្នេះថា «ថ្ងៃនេះ ក្រុមប្អូនតឿ ហៅ គ្រូតឿ បានអញ្ជើញមកទទួលថវិកា 500$ ពីខ្ញុំហើយ  ពួកគាត់សុទ្ធតែជាមនុស្សខិតខំប្រឹងប្រែងធ្វើការងារសុច្ចរិតនិងមានមុខរបរផ្ទាល់ខ្លួន ឆ្លៀតពេលថតវីដេអូកំសាន្តដើម្បីជាការកំសាន្ត ជូនបងប្អូនសើចសប្បាយ អ្វីដែលខុសឆ្គងមកពីគ្នាមិនដឹង ហើយខិតខំកែតម្រូវដើម្បីបង្កើតអ្វីដែលថ្មីៗផ្តល់ជាចំណីចក្ខុមកកាន់មហាជនសើចសប្បាយបន្តទៀត »

ក្រោយការរៀបរាប់របស់លោក ឧកញ៉ាសម្បត្តិ ខាងលើនេះគេពុំទាន់ដឹងថាតើលោកគ្រូតឿមានភព្វសំណាងអាចចូលធ្វើជាសមាជិកក្រុមសម្ដែងរបស់ក្រុមហ៊ុនគ្រួសារកក់កក្ដៅដែរឬយ៉ាងណាទេ?

សូមទស្សនាវីឌេអូ 


អត្ថបទដោយ៖ លោក សុខ គឹមសាន្ត

Comments