[ListLayout]
×

មកដឹងពីគ្រឿងរណ្ដាប់ដែលត្រូវរៀបចំទទួលទេវតាឆ្នាំថ្មី ឆ្នាំ២០២២នេះ

មនុស្សគ្រប់ជាតិសាសន៍តែងប្រារព្ធពិធីចូលឆ្នាំថ្មី ដែលជាប្រពៃណីរបស់ប្រជាជាតិរៀងៗខ្លួន។ គ្រាន់តែគេនិយមកំណត់ពេលវេលានៃការរៀបចំបុណ្យនេះបែ្លកៗគ្នាស្របទៅតាមជំនឿទំនៀមទម្លាប់ និង ប្រពៃណីរបស់គេប៉ុណ្ណោះ។ ជនជាតិ ខ្មែរ យើងក៏មាន ប្រវត្តិ ធ្វើ បុណ្យចូលឆ្នាំ តាំង ពីបុរាណកាលជារៀងរាល់ឆ្នាំ រហូតមក  

មហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២ នឹងចូលនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្ដសករាជ ២០២២ វេលាម៉ោង ១០:០០នាទី។ ទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរ ពណ៌ប៉ៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សណ្ដែក-ល្ង ព្រះហស្ដស្តាំទ្រង់ កង្វេរ ព្រហស្តឆ្វេងទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេត្រនៅលើខ្នង ដំរី (គុជ្សា ) ជាយានពាហនៈ៕

គ្រឿងរំណ្ដាប់ដែលនិងត្រូវរៀបចំទទួលទេវតាឆ្នាំថី្មរួមមាន៖

ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី ថ្នាក់មួយគូ បាយសី ថ្នាក់មួយគូ បាយសី ថ្នាក់មួយគូ បាយសី ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្វាធម៌មួយគូ ទឹកអប់មួយគូ ទៀន ធូប លាច ផ្កា ដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ ១១ មុខ រៀបដាក់ជើងពាន ១១ គូ ដូងឡៅមួយគូ ទឹកស្អាត កែវ។

ផ្លែឈើ ១១ មុខ ហៅថារាជាជោគ គឺតំណាងឱ្យព្រះរាជា ជាអ្នកថ្វាយចំពោះទេវតាប្រចាំឆ្នាំ។ ក្រាលសំពត់ពណ៌សក៏បាន ខៀវខ្ចីក៏បាន តាមអម្ពររបស់ទេពធីតា។ ចំពោះបាយសី ថ្នាក់ ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស នឹងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌កូនចេកមួយគូ ក៏ល្មមសមគួរដែរ។

ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រគួររៀបឱ្យបានត្រឹម មុខក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។

 លុះរៀបចំរណ្ដាប់ទទួលទេវតារួចស្រេចហើយ នៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះរតនត្រ័យ សមាទានសីលហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹង គិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឭក រហូតដល់ចប់ពិធីទទួលទេវតា។

អត្ថបទ៖ស្រាវជ្រាវ

Comments