[ListLayout]
×

គួឲ្យភ្ញាក់ផ្អើលជិវិតគូរបស់ផេនខេក ដើរដល់ផ្លូវបំបែកហើយ

ជិវិតគូរ ប្រុស ស្រី មិនថាភេទទីបីគឺតែងតែចង់បានភាពច្បាស់លាស់រហូតដល់ថ្ងៃចូលរោងការ ដើម្បីសំរេចបំណងរបស់ខ្លួន និងបំពេញមុខមាត់ជូនឪពុកម្ដាយតាមប្រពៃណីខ្មែរតាំងពីដើមមក ប៉ុន្តែជិវិតគូខ្លះក៏រមែងទទួលបាននៅសុភមង្គល ចំនែកខ្លះទៀតក៏ទទួលរងទុក្ខរហូតឈានទៅដល់ការបែកបាក់ដោយសារកត្តារស់នៅមិនចុះសម្រុងនឹងគ្នា ទោះជារៀបការបំពេញមុខមាត់តាមប្រពៃណីហើយក៍ដោយ។




យ៉ាងណាក្ដីថ្មីៗនេះនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ ស្រាប់តែតារាកំប្លែងភេទទីបី និងជាពិធីការនីដ៍ល្បី១រូបក្នុងកម្មវិធី3fun Cambodia ដែលគ្រប់គ្នាស្គាល់ថាកញ្ញា ផេន ខេត បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនដោយបានរៀបរាប់សំណេរបែបលក្ខណៈឈឺចាប់ ពីសេចក្ដីទុក្ខព្រួយរបស់ខ្លួនដោយរងនូវការផិតក្បត់របស់មនុស្សដែលយើងមិនអាចខ្វះគ្នាបានព្រមទាំងសង្ឃឹមថាចាប់ដៃគ្នាដល់ចាស់រៀងខ្លួន ដោយកញ្ញាបានសរសេររៀបរាប់យ៉ាងដូច្នេះថា"៦ឆ្នាំនេះទុកជាការយល់សុបិន្តទៅចុះ សង្ឃឹមថានាក់នឹងមើលថែរអ្នកថ្មី ឲ្យបានល្អនឹងមិនក្បត់គេដូចដែលក្បត់ខ្ញុំទេ ព្រោះមើលទៅនាក់ទាំងពីស្រលាញ់គ្នាណាស់ បញ្ចាក់មិនមែនសម្ដែងព្រោះមិននឹកស្មានដល់ហើយក៍ពិបាកទទួលយក ជាងរឿងខ្ញុំជំពាក់លុយគេទៀត"


តាមរយៈសំណេរខាងលើនេះធ្វើឲ្យមហាជនក៍ដូចជាហ្វេនៗរបស់ផេនខេកសម្ដែងការខកចិត្ត ចំពោះជិវិតគូរបស់គាត់ដែលមិនអាចនៅជាមួយគ្នាព្រមទាំងមើលថែរក្សាគ្នាដល់ចាស់រៀងខ្លួន ហើយបែរមកជួបរឿងបែបនេះទៅវិញ  



សូមបញ្ចាក់ថាកញ្ញាផេកនខេតទើបតែបានចូលរោងការកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ នេះជាមួយបុរសម្នាក់ដែលគេស្គាល់ថាឈ្មោះឆៃ


សូមទស្សនាវីដេអូ៖ 


អត្ថបទដោយ៖ លោក សុខ គឹមសាន្ត

Comments