[ListLayout]
×

អស្ចារ្យណាស់វីដេអូចម្រៀង អ្នកចម្បាំង របស់ផលិតកម្មរាម បង្ហាញអំពីក្បាច់គុនល្បុក្កតោ

ល្បុក្កតោ គឺជាពាក្យបន្សំនៃពាក្យ ល្បុក្ក បូកនឹង តោ មានន័យថា សត្វតោមហាកម្លាំង ឬមហាថាមពល។ ល្បុក្កតោ ត្រូវបានគេចាត់ទុកជាមេក្បាច់គុណនៃសិល្បៈគុណខ្មែរ ដែលរួមមានការប្រយុទ្ធ ការគេចវេសពីសត្រូវ និងការប្រើប្រាស់អាវុធជាដើម។ 




ថ្មីៗនេះផលិតកម្មរាមបានផលិតនូវបទម្រៀងមួយដែលមានចំណងជើងថា អ្នកចម្បាំង ក្នុងវីដេអូចម្រៀងដែលមានរយៈពេល៤នាទីជាងនេះ បានបង្ហាញពីតម្លៃដ៏អស្ចារ្យនៃក្បាច់គុណល្បុក្កតោ តាមរយៈប្លង់ថតដ៏ស្រស់ស្អាត ដែលផ្ដិតចេញពីតំនប់សំខាន់ៗសំខាន់ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានដូចជា ប្រសាទអង្គរវត្ត ប្រសាទបាយយ័ន្ត និងភ្នំគូលែន  ជាដើម។





បទចម្រៀងអ្នកចម្បាំង នេះដែរ ច្រៀងដោយ បាលី និង ថម និពន្ធមេឡូឌី និងទំនុកច្រៀង  ព្រមទាំងបទភ្លេងដោយ លោក សុខា បញ្ញា និងដឹកនាំសម្ដែងដោយ លោក អ៊ូ តារា

បើតាមប្រសាសន៌របស់ លោក សេង ចំណាន ជា អគ្គនាយកគ្រប់គ្រងការផលិត របស់ផលិតកម្មរាម បានមានប្រសាសន៌ក្នុងវីដេអូក្រៅវឆាកបានឲ្យដឹងថា « សម្រាប់គម្រងមួយនេះយើងសំរិតសំរាងណាស់ បើនិយាយពីបទចម្រៀងវិញយើងធ្វើប្រហែលជា១ខែកន្លះ តាំងពី Lyrics តាំងពីភ្លេង ពីមួយវគ្គទៅមួយវគ្គ….. »

យ៉ាងណាមិញ កញ្ញា បូ សុគន្ធា ដែលជាផលិតករ នៃផលិតកម្មរាម បានលើកឡើងថា« នេះគឺជាMVដ៏ល្អឥខ្ចះនៃប្រវិត្តសាស្ត្រខ្មែរទៅលើក្បាច់គុណល្បុក្កតោ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ ផលិតកម្មរាម និងនាំយករូបភាពថ្មី ចម្រៀងថ្មី ដែលជាចំណីអារម្មណ៌ថ្មីរបស់កម្ពុជា ទៅកាន់ពិភពលោក »

សូមរំលឹកផងដែរថាក្បាច់គុណល្បុកត្តោ គឺជាក្បាច់គុណដ៏ចំណាស់មួយរបស់ខ្មែរ ដែលត្រូវបានបង្កើតឡើង ដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរ តាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌា កាលពីជាង ២ពាន់ឆ្នាំកន្លងមកហើយ


សូមទស្សនាវីដេអូ៖ 



Comments