[ListLayout]
×

ទីបំផុតបទ៖ផ្លូវណាទៅផ្ទះម៉ែក្មេក ច្រៀង Cover ដោយ កញ្ញា មាស នីតា ត្រូវបានលុបចោលហើយ

បទចម្រៀងផ្លូវណាទៅផ្ទះម៉ែក្មេក ទទួលបានការគាំទ្រជាច្រើនពីសំណាក់មហាជន ក្នុងនោះក៏មានអ្នកយកបទចម្រៀងនេះទៅច្រៀងជាចម្រៀង Cover ជាច្រើនផងដែរ។




យ៉ាងណាមិញថ្មីៗនេះ ដោយនៅថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០២២ នេះ ផលិកម្ម HB Production បានចេញសេចក្ដីជូនដំណឹងមួយ ដោយក្នុងសេចក្ដីជូនដំណឹងនោះ រៀបរាប់យ៉ាងដូច្នេះថា « ផលិតកម្ម HB សូមជម្រាបជូនដំណឹង ដល់សារធារណៈជន និងអ្នកគាំទ្រអោយបានជ្រាបថា ផលិតកម្ម HB បានសម្រេចឲ្យ ម្ចាស់បទ Cover បទ (ផ្លូវណាទៅផ្ទះម៉ែក្មេក) ដែលជាបទដើមរបស់កញ្ញា ថាន់ នឿថង លុបចេញពី Chanel YouTube របស់ខ្លួន ដោយម្ចាស់បទ Cover បានយកទៅច្រៀងបន្ត និង មានសារព័ត៌មាន ព្រមទាំងម្ចាស់ Concert មួយចំនួនបានផ្សព្វផ្សាយ ជាសារធារណៈក្នុងខ្លឹមសារថា ម្ចាស់Cover ជាម្ចាស់បទដើម។





បន្ថែមពីលើនេះទៅទៀតខាងផលិតកម្ម HB ក៏បានប្រាប់ពីមូលហេតុដែលឈានទៅដល់ការបិទសិទ្ធ ដោយលើកឡើងបញ្ចាក់បន្ថែមយ៉ាងដូច្នេះថា « កន្លងមកនេះមានសារព័ត៌មាន មួយចំនួនបានផ្សព្វផ្សាយថា ម្ចាស់ Cover ជាម្ចាស់ដើម ខាងផលិតកម្មក៏បានស្នើរសុំឲ្យម្ចាស់ Cover កែប្រែឡើងវិញ ចំពោះការខុសឆ្គងមួយនេះកុំឲ្យមានជាលើកទី២

ស្រាប់តែមួយរយៈក្រោយ  ថ្មីៗនេះ  ក៏មានម្ចាស់Concert ក្នុងស្រុកមួយបានធ្វើការផ្សព្វផ្សាយ ក្នុងខ្លឹមសារ ដូចខាងលើដដែល ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសម្ចាស់ដើម។ ហេតុដូចនេះ ខាងផលិតកម្ម HB  បានសម្រេចស្នើរឲ្យ លុបចម្រៀង Cover បទ ផ្លូវណាទៅផ្ទះម៉ែក្មេក ចេញពី Chanel YouTube របស់ខ្លួន។

ចំពោះការបកស្រាយរបស់ម្ចាស់Coverដល់អ្នកសារព័ត៌មានក្នុងស្រុកថាបានសុំសិទ្ធពីផលិតកម្មនោះ គឺជាក់ស្ដែង មិនបានសុំសិទ្ធពីផលិតកម្មឡើយ។


ដោយឡែកមកមេីលម្ចាស់Cover បទផ្លូវណាទៅផ្ទះម៉ែក្មេកកញ្ញា មាស នីតា ក្រោយផលិតកម្មHB ស្នេីសុំឲ្យលុបចម្រៀងដែលបានច្រៀងនោះបានលេីកឡេីងយ៉ាងដូច្នេះថា (សូមទស្សនាវីដេអូ



Comments