[ListLayout]
×

ទីបំផុត កញ្ញា មាស នីតា មានបទថ្មីផ្ទាល់ខ្លួនហើយ

បន្ទាប់ពីរឿងជំរុំជំរៈ និងបានសាងកេរ្តិ៍ឈ្មោះតាមរយៈបទចម្រៀង Coverមួយបទដែលមានចំណងជើងថា ផ្លូវណាទៅផ្ទះម៉ែក្មេក ស្រាប់តែពេលនេះកញ្ញា មាស នីតាមានបទច្មីផ្ទាល់ខ្លួនហើយ ។




ដោយនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២នេះ កញ្ញា មាស នីតា បានចែករំលែកលើបណ្ដាញសង្គមនូវចម្រៀងថ្មីរបស់នាង ដែលមានចំណងជើងថា៖ អាចទេផ្ដើមស្នេហ៌ជាថ្មី ជាប្រភេទបទចម្រៀងបែបមនោសញ្ចេតនាស្នេហា ដែលជាចំណីអារម្មណ៌ប្លែកមួយផងដែរសម្រាប់នាងដែលមកច្រៀងចម្រៀងបែបកំសត់ និងមនោសញ្ចេតនាស្នេហាបែបនេះ  បទនេះដែរនិពន្ធទំនុកច្រៀង និងមេឡូឌីដោយ៖ ហួរ ចៃ និងនិពន្ធបទភ្លេងដោយ៖ ថុន ផានិត



សូមបញ្ចាក់ផងដែរថា កញ្ញា មាស នីតា គឺជាសមាជិកមួយរូបក្នុងក្រុមចម្រៀង ណែង ណង ( Neng Norng Music )

Comments