[ListLayout]
×

តួឯកស្រីក្នុង MV បទជូនដំណើរអូនឡើងផ្លូវ Highway បានស្លាប់ដោយសារជម្ងឺគាំងបេះដូង

 តារាសម្ដែងកញ្ញា គង់ ម៉ូនីកា តួឯកស្រីក្នុង MV ដ៏ល្បីរបស់ផលិតកម្ម Galaxy Navatra បទជូនអូនឡើងផ្លូវហាយវេ បានស្លាប់ហើយនៅមុននេះបន្តិច




នេះបើយោងទៅតាមការរៀបរាប់របស់តារាសម្ដែង លោក សូវិន ហ្វីលីព លោកបានសរសេររៀបរាប់នៅលើបណ្ដាញសង្គមរបស់លោកនៅថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០២២ នេះ យ៉ាងដូច្នេះថា «សោកស្ដាយ ! តារាសម្ដែង គង់ ម៉ូនីកា បានស្លាប់ដោយជំងឺគាំងបេះដូងមុននេះបន្តិច កញ្ញាជាតួឯកស្រីក្នុងMVដ៍ល្បីគឺបទ ជូនអូនទ្បេីងផ្លូវហាយវេ របស់ផលិតកម្ម Galaxy Navatra   សូមប្អូនស្រីបានទៅដល់ទីស្ងប់សុខ RIP …»




បន្ថែមពីលើនេះ យោងទៅតាមគណីFacebook មួយទៀតដមានឈ្មោះថា Leak New ដែលអាះអាងថាជាមិត្រភ័ក្ររបស់តារាសម្ដែងកញ្ញា គង់ ម៉ូនីកា នៅថ្ងៃដដែលនេះក៏បានបញ្ចាក់បន្ថែមជុំវិញការស្លាប់នេះ ដោយកញ្ញា បានសរសេររៀបរាប់ថា «ក្នុងនាមខ្ញុំជាមិត្តរបស់ Kong Monika ចង់ប្រាប់ថា: monika នាងផុតទៅដោយជំងឺប្រចាំកាយបេះដូងនឹងក្រពះសូមចិត្តមនុស្សគិតអវិជ្ជាមានមួយចំនួនតូចអោយតែលឺថាស្លាប់ដោយសារជំងឺបេះដូងគឺគាំងថ្នាំលេងគ្រឿងញៀននោះនាងស្លាប់ទៅហើយកុំបង្កើតរឿងអោយឈ្មោះអាក្រក់ដល់នាងអីអោយគ្នាទៅដោយស្រស់ស្អាតឈ្មោះល្អផងចុះ 🙏🙏🙏🙏🙏»


អត្ថបទដោយ៖ ប្រាប់ដំណឹង - Brab Damneong 



Comments