[ListLayout]
×

ឧកញ៉ា ខេមរៈ សិរីមន្ត ជូនកាដូរថយន្តស៊េរីទំនើបមួយគ្រឿងដល់ភរិយានៅថ្ងៃកំនើត (មានវីដេអូ)

ជាតារាចម្រៀងដែលឈរនៅលំដាប់ជួរមុខក្នុងវិស្ស័យសិល្បៈចម្រៀងហើយថ្មីៗនេះទើបតែទទួលបានគោរមងារជាឧកញ៉ា



ក៏ប៉ុន្តែនៅព្រឹកមិញនេះនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២  ឧកកញ៉ា ខេមរៈ សេរីមន្ត បានបង្ហោះសារមួយនៅលើបណ្ដាញសង្គមរបស់ខ្លួន ដោយសរសេររៀបរាប់ភ្ជាប់និងរូបថតបែបផ្អែមល្ហែមយ៉ាងដូច្នេះថា«នេះជាកាដូថ្ងៃកំណើតអូនជូនពរអូនមានសុភមង្គលពេញមួយជីវិត🙏🏻🙏🏻🙏🏻🥰❤️»





កាដូរដែលឧកញ៉ា ខេមរៈ សេរីមន្ត ជូនចំពោះភរិយានោះគឺជារថយន្តទំនើប ដែលមានតម្លៃរាប់ម៉ឺនដុល្លារជូនជាអំណោយនៅក្នុងថ្ងៃពិសេសនេះដល់ភរិយារបស់លោក




គួររំលឹកផងដែរថាក្រៅពីការងារសិល្បៈតារាចម្រៀងរូបនេះកាន់តែសកម្មក្នុងវិស័យជំនួញផងដែរ ជាក់ស្ដែងបន្ទាប់ពីជោគជ័យលើគម្រោងដីឡូត៍នៅខេត្តបន្ទាយមានជ័យ លោកកំពុងបន្តនិងពង្រឹងការលក់គម្រោងថ្មីមួយទៀតនៅក្នុងខេត្តសៀមរាប។




សូមទស្សនាវីដេអូ៖ 


អត្ថបទដោយ៖ ប្រាប់ដំណឹង - Brab Damneong 


Comments