[ListLayout]
×

តារាច្រៀងកញ្ញា ចំរើន សុភ័ក្ត្រ លើកឡើងពីបញ្ហាគេមិនសូវឲ្យតម្លៃលើក្រុមភ្លេងខ្មែរ

 ថ្មីៗនេះនៅថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០២២ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា ចំរើន សុ័ក្រ បានបញ្ចេញមតិនៅលើបណ្ដាញសង្គមរបស់ខ្លួន ទាក់ទងទៅនិងតម្លៃរបស់ក្រុមសិល្បៈករភ្លេងខ្មែរ ឲ្យពង្រឹងតម្លៃខ្លួនឯង និងឲ្យតម្លៃខ្លួនឯងឲ្យបានច្រើន។ 




ម្ចាស់បទ អាណិតខ្លួនឯង កញ្ញា ចំរើន សុភ័ក្រ បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំជាអ្នកចម្រៀងភ្លេងខ្មែរ ខ្ញុំសូមមិននិយាយពីក្រុមវង់ភ្លេងធំៗទេហើយក៏សូមសំណូមពរដល់លោកគ្រូអ្នកគ្រូបងប្អូនសិល្បៈករភ្លេងខ្មែរទាំងអស់ចូលពង្រឹងតម្លៃខ្លួនឯងនិងអោយតម្លៃខ្លួនឯងអោយបានច្រេីនជាងនេះ ព្រោះបើយើងមិនអោយតម្លៃខ្លួនឯងគ្មានអ្នកណាគេអោយតម្លៃយើងទេ ហើយក៏សំណូមពរដល់បងៗសំអាងការក៏ដូចគ្នា ទទួលគេរាប់ពាន់$ រាប់ម៉ឺន$ អោយភ្លេង 200ទៅ300$អីអស់ហើយ ម្ចាស់ដេីមការខ្លះក៏ចឹងដែរចំណាយផ្ការាប់ម៉ឺន$មិនតទេតែមកតភ្លេងខ្មែរញាក់សាច់មួយវង់6ទៅ7នាក់អោយគ្នា 2ទៅ3រយ😐លោកគ្រូព្រះអាចារ្យក៏ចឹងដែរ គាត់ជាអ្នកមានចំណេះដឹង អ្នកដឹកនាំកម្មវិធីទាំងមូល អោយគាត់50$ ធ្វើមិនធ្វើបើមិនធ្វើខ្ញុំហៅគេទៀត😕 ☹️😔 »





អត្ថបទដោយ៖ ប្រាប់ដំណឹង - Brab Damneong 

--------------------------------------

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : 011 489 356

គាំទ្រការផលិតរបស់ពូួកយើងតាមរយៈ ABA: 003 996 906


Comments