[ListLayout]
×

ពូឃ្លាំង អំពាវនាវដោយបំផុសគំនិតឲ្យលុបបំបាត់ការលក់សាច់សុនក និងដាក់ទោសដល់អ្នកដែលទាក់សុនក

ថ្មីៗនេះនៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២២ តារាចម្រៀងពូ ឃ្លាំង បានបង្ហោះសារមួយរៀបរាប់នៅលើបណ្ដាញសង្គម ដោយបំផុសគំនិតទៅដល់អ្នកស្រលាញ់សត្វសុនកឲ្យចូលរួមបំផុសគំនិត លុបវបំបាត់ការលក់សាច់សុនក និងដាក់ទោះទៅដល់ជនដែលបានទាក់សុនក។






ពូឃ្លាំងបានបញ្ចាក់បន្ថែមយ៉ាងដូច្នេះថា «តោះពួកយេីងនាំគ្នាបំផុសគំនិតនឹងរួមគំនិតសំរាប់អ្នកដែលស្រលាញ់សត្វសុនកទាំងអស់គ្នាចូលរួមគ្នាបំផុសគំនិតដោយការShare​ ពាក្យថា #សូមលុបបំបាត់ការលក់សាច់សុនក #សូមដាក់ទោសជនណាដែលបានទាក់សុនក

ខ្ញុំចង់អោយប្រទេសខ្មែរយេីងទាំងមូលយកគំរូដាក់វិធានការវិន័យនឹងច្បាប់យ៉ាងតឹងរឹងដូចខេត្តសៀមរាបតាមបទបញ្ជារបស់បងឧត្តម    TEA Seiha/ទៀ សីហាអំពីរឿងសត្វសុនកខាងលេីនេះនឹងមានការហាមឃាត់ទៅលេីការលក់សាច់សុនកដែលខុសច្បាប់ជាមួយការដាក់ទោសទៅដល់អ្នកដែលដេីរទាក់សុនករាល់ថ្ងៃព្រោះនេះប្រៀបដូចជាអំពេីរចោរកម្មដែលលួចរបស់គេដូចគ្នាសុនកប្រៀបដូចជាសមាជិកគ្រួសារនឹងទ្រព្យសម្បត្តិកឯកជនរបស់អ្នកដែលស្រលាញ់តែត្រូវគេលួចទាក់ទៅបាត់តេីយេីងគួរតែបន្តរទ្រាំទទួលយកភាពអយុត្តិធម៍នេះទៀតដែលទេ? 

ខ្ញុំរីករាយនឹងធ្វេីការជាមួយក្រុមអ្នកស្រលាញ់សត្វក៏ដូចជាអង្គការដែលពាក់ព័ន្ធរឿងសត្វសុនកនេះជួយក្នុងការបំផុសគំនិតព្រមទាំងការផ្សព្វផ្សាយអោយរឿងនេះមានអ្នកយល់គាំទ្រកាន់តែច្រេីន » ៕





--------------------------------------

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : 011 489 356

គាំទ្រការផលិតរបស់ពូួកយើងតាមរយៈ ABA: 003 996 906













Comments