[ListLayout]
×

ផ្សែងធូបអាចបង្កឲ្យមានបញ្ហានិងជំងឺធ្ងន់ធ្ងរចំពោះសុខភាព

តើ​ធូប​ជា​វត្ថុ​មាន​គ្រោះថ្នាក់​ឬទេ? ការដុត​ធូប​ជា​ទំនៀមទម្លាប់​ប្រចាំ​ថ្ងៃមួយ​ដែល​ប្រជាជន​ខ្មែរ​និយម​ធ្វើ​ក្នុងពេល​សែនព្រេន បន់ស្រន់​ដូនតា ឬ​ក្នុង​ពិធី​សាសនាផ្សេងៗ ហើយ​វា​ក៏​ជា​ចំណែក​មួយ​នៃ​ជីវិត​របស់​យើង​ផងដែរ។ 



ក្លិនក្រអូប​របស់​ផ្សែង​ធូប មាន​បញ្ហា​អាក្រក់​ចំពោះ​សុខភាព​របស់​យើង បើ​យើង​មិនបាន​ប្រយ័ត្ន ហើយ​ស្រូប​វា​ចូលទៅក្នុង​ខ្លួន។  សព្វថ្ងៃនេះ​មិន​ត្រឹមតែ​ផ្សែង​ធូប​ប៉ុណ្ណោះ​ទេ​ដែល​បំពុល​ជីវិត​មនុស្ស​នោះ គឺ​នៅមាន​ផ្សែង​ពុល​ដែល​ចេញពី​តំបន់ឧស្សាហកម្ម​ផ្សេងៗ និង​ផ្សែង​ពី​រថយន្ដ​ក៏​ដូចគ្នា​ដែរ។




ផ្សែងធូបអាចបង្កឲ្យមានបញ្ហានិងជំងឺធ្ងន់ធ្ងរចំពោះសុខភាព ការហិតផ្សែងធូបច្រើនពេក អាចប៉ះពាល់ដល់ផ្នែកទាំងនេះ ៖

  • រលាកបំពង់ក
  • ឈឺក្បាលវិលមុខ
  • ប៉ះពាល់ផ្លូវដង្ហើម
  • រលាកសួត
  • ស្ងួតស្បែក
  • រកាំភ្នែក
  • ប៉ះពាល់កូនក្នុងផ្ទៃ
  • បង្កឱ្យកើតជំងឺមហារីក
អត្ថបទ៖ ដំណឹងកម្ពុជា_CambodiaNews





Comments