បច្ចេកវិទ្យាទំនើប បច្ចុប្បន្នការវេចខ្ចប់ចំណីអាហារកាន់តែទាន់សម័យ មិនប្រើស្លឹកចេក ស្លឹកឈូក ដូចជំនាន់មុននោះទេ ដោយជំនួសមកវិញនូវការច្រកថង់ប្លាស្ទិច ប្រអប់ ឬចានស្នោ ដែលស្រួលប្រើ ស្រាល មិនព្រួយរឿងជ្រាបទឹក។ការវេចខ្ចប់បែបទំនើបត្បិតជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃក៏ពិតមែន ប៉ុន្តែបើនិយាយពីផលប៉ះពាល់វិញធ្ងន់ធ្ងរបំផុត ទាំងផ្នែកបរិស្ថាន និងសុខភាព។
ជាទូទៅថង់ប្លាស្ទិច ចាន ឬប្រអប់ស្នោ ត្រូវបានគេយកទៅដាក់ចំណីអាហារ មានទាំងត្រជាក់ និងក្តៅៗទើបតែចម្អិនរួច។ កាលណាចំណីអាហារក្តៅៗដែលចម្អិន រួចមកដាក់ក្នុងថង់ ឬប្រអប់ស្នោនោះ វានឹងបញ្ចេញសារធាតុគីមី ម្យ៉ាងឈ្មោះ Polyvinyl chloride polyethylene, Polystyrene Biphenol A Polybrominated Diphenyl ether និង Tetrabromobisphenol A ច្រើនរហូតទៅដល់ ៥៥ ដង នៅពេលយើងដាក់វាក្នុងរបស់ក្តៅនឹងចេញទៅចំណីអាហារ ដែលជាតិពុលទាំងនោះប៉ះពាល់ដល់សុខភាពខ្លាំងណាស់ អាចឲ្យយើងប្រឈមនឹងជំងឺច្រើនមុខ ដូចជា មហារីកបំពង់ក ជំងឺលើសឈាម មហារីក បេះដូង តម្រងនោម និងអត់មានកូន ជាដើម។
ចូលរួមថែរក្សាបរិស្ថាន បញ្ចៀសមិនឲ្យខូចសុខភាព ដូច្នេះយើងកុំដាក់របស់ញ៉ាំនៅថង់ ឬស្នោឲ្យសោះ អាចជំនួសមកវិញនូវចាន ឬស្រាក់ ធ្វើអំពីដែក ឬថ្ម ហើយប្រសិនបើចំណីអាហារដែលគោកៗអាចខ្ចប់ស្លឹកចេក ឬស្លឹកឈូក។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។

Comments
Post a Comment