[ListLayout]
×

កុំភ័យអីប្រសិនបើហ្វេសប៊ុក ទាមទារឱ្យលោកអ្នកវាយបញ្ចូលលេខសម្ងាត់ឡើងវិញនោះ

កាលពីប៉ុន្មានម៉ោងមុននេះ អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុក ជាមួយទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS មួយចំនួនត្រូវបានទាមទារឱ្យវាយបញ្ចូលលេខសម្ងាត់ឡើងវិញដើម្បីអាចចូលប្រើប្រាស់កម្មវិធីនេះ។




បើតាមការផ្សព្វផ្សាយតាមរយៈផេក របស់ក្រុមហ៊ុនហ្វេសប៊ុកបានឱ្យដឹងថា បញ្ហានេះគឺដោយសារតែមានការផ្លាស់ប្ដូរនៅក្នុងការកំណត់ប្រព័ន្ធរបស់ក្រុមហ៊ុន ហើយបច្ចុប្បន្ន បញ្ហានេះក៏ត្រូវបានធ្វើការកែសម្រួលរួចហើយផងដែរ។ ដូច្នេះសូមអ្នកប្រើប្រាស់កុំមានការព្រួយបារម្ភដោយគិតថា គណនីហ្វេសប៊ុករបស់លោកអ្នកអាចមានការជ្រៀតចូលណាមួយនោះ។





ជាចុងក្រោយនាយកដ្ឋានសូមធ្វើការក្រើនរំឭកដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យប្រើលេខសម្ងាត់ដែលពិបាកនឹងស្មាន និងបើកប្រើប្រព័ន្ធ Two-Factor Authentication (2FA) ដើម្បីការពារគណនីរបស់លោកអ្នកពីការវាយប្រហារ៕ 


ប្រភពអត្ថបទ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

Comments