[ListLayout]
×

ពិធី​ប្រគល់​ពាន​រង្វាន់​ដល់​ជ័យ​លាភី​គ្រូ​បង្រៀន​ដែល​មាន​គំនិត​ច្នៃ​ប្រឌិតខ្ពស់

រាជធានីភ្នំពេញ៖ ការប្រកួតប្រជែង គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ (The Most Innovative Teacher 2020) វេទិកាអប់រំតាមប្រព័ន្ធអេឡិចត្រូនិក លើកទី នៅកម្ពុជាដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៣ ដល់ ០៤ ខែធ្នូ ឆ្នាំ២០២០ នឹងផ្ដល់ឱកាសដល់គ្រូបង្រៀន ចាប់ពីកម្រិតមតេ្តយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ ដែលមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ជំនួយដល់ការរៀន និងបង្រៀន ឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ក៏ដូចបរិបទនៃការអប់រំបែបឌីជីថល និងការសិក្សាពេញមួយជីវិត ចូលរួមប្រកួតប្រជែងក្នុងកម្មវិធី គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់។ 









ពិធីប្រគល់ពានរង្វាន់ដល់ជ័យលាភីបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ឆ្លៀតក្នុងឱកាសនេះលោកជំទាវបានជំរុញលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សាបន្ថែមទៀតលើផ្នែកបច្ចេកវិទ្យាដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ការអប់រំបែបឌីជីថលព្រមទាំងជំរុញណែនាំដល់លោកគ្រូត្រូវប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានថ្មីៗ សម្រាប់ប្រើដល់ការបង្រៀន និងរៀនឱ្យកាន់តែមានភាពទូលំទូលាយជាងមុន៕


ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

Comments