[ListLayout]
×

តើលោក ចូ បៃ​ឌិន​ ជា​នរណា​?

អតីតសមាជិកព្រឹទ្ធសភារដ្ឋ Delaware ចូ បៃឌិន ត្រូវបានបោះឆ្នោតជ្រើសរើសជាអនុប្រធានាធិបតីអាមេរិកទី ៤៧ ជាមួយប្រធានាធិបតី

បារ៉ាក់ អូបាម៉ា ក្នុងឆ្នាំ២០០៨ និងជាប់ម្ដងទៀត ក្នុងឆ្នាំ២០១២ បច្ចុប្បន្ន លោក គឺជាបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ។

កើតក្នុងឆ្នាំ១៩៤២ ក្នុងត្រកូលកម្មករ ដោយមានឪពុកធ្វើការជាកម្មករសម្អាត និងជាអ្នកលក់រថយន្តមួយទឹក 

ហើយម្ដាយលោកជាស្ត្រីមេផ្ទះ 




អំឡុងឆ្នាំ១៩៦០ យុវជន បៃឌិន បានចូលសិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Delaware (ដេឡាវ៉ាយ

de la vea y) 

នៅទីនោះ លោក​​រៀនមុខជំនាញវិទ្យាសាស្ត្រនយោបាយ និងប្រវត្តិសាស្ត្រ ក្រោយបញ្ចប់ការសិក្សានៅ Delaware យុវជន បៃឌិន 

បន្តការសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យច្បាប់ Syracuse (ស៊ីរ៉ាសៀសsai rea sie s)ក្នុងឆ្នាំ១៩៦៥ 



ក្រោយបញ្ចប់ការសិក្សានៅសាលាច្បាប់ ក្នុងឆ្នាំ១៩៦៨ លោក បៃឌិន បានចាប់ផ្ដើមអាជីពជាមេធាវីនៅក្រុមហ៊ុនច្បាប់មួយ ក្នុងរដ្ឋ

Delaware ហើយលោកក៏ជាសមាជិកដ៏សកម្មនៃបក្សប្រជាធិបតេយ្យប្រចាំរដ្ឋនោះផងដែរ ឆ្នាំក្រោយមក លោក ត្រូវបានបោះ

ឆ្នោតធ្វើជាសមាជិកក្រុមប្រឹក្សាផ្នែកច្បាប់មួយ ហើយលោកក៏បានសម្រេចបង្កើតក្រុមហ៊ុនច្បាប់ខ្លួនឯង


ក្នុងឆ្នាំ ១៩៧២ ថ្នាក់ដឹកនាំបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Delaware បានលើកទឹកចិត្តឲ្យ យុវជនវ័យ ២៩ឆ្នាំ ចូបៃឌិន ចូលប្រកួតប្រជែង

នឹងលោក J. Caleb Boggs សមាជិកបក្សសាធារណរដ្ឋដ៏ល្បីឈ្មោះកាលនោះ សម្រាប់កៅអីព្រឹទ្ធសភា ដោយប្រឹងធ្វើយុទ្ធនាការរក

សំឡេងឆ្នោដោយមិនខ្លាចនឿយហត់ ចុងក្រោយលោកបានយកជ័យជម្នះ ហើយក្លាយជាសមាជិកព្រឹទ្ធសភាក្មេងជាងគេទី 

ក្នុងប្រវត្តិសាស្ត្រអាមេរិក 


ស្របពេលដែលលោក កំពុងជួបរឿងល្អៗក្នុងជីវិតមិនថា ការងារ និងគ្រួសារ លោកបែរពើបប្រទះរឿងដ៏សោកសង្រេងមួយ 

មួយសប្តាហ៍មុនពិធីបុណ្យ Christmas ក្នុងឆ្នាំ១៩៧២ ភរិយាលោកបៃ ឌិន និងកូនៗទាំងបីនាក់ បានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍

ដ៏អាក្រក់មួយ ខណៈពួកគេធ្វើដំណើរទៅទិញអ៊ីវ៉ាន់សម្រាប់ថ្ងៃ Christmas ។ 

គ្រោះកាចនេះ បានឆក់យកជីវិតភរិយាលោក និងកូនស្រីម្នាក់ ហើយបានបង្កឲ្យកូនប្រុសលោកទាំងពីរនាក់ មានរបួសធ្ងន់ធ្ងរ 




ឆ្នាំក្រោយការស្លាប់ប្រពន្ធទី លោក បៃឌិន បានរៀបការជាមួយអ្នកស្រី ជិ បៃឌិន (Jill Biden) ហើយរួមរស់នៅជាមួយគ្នារហូត

មកដល់បច្ចុប្បន្ន គូស្វាមីភរិយាមួយគូនេះ មានកូនស្រីម្នាក់ ឈ្មោះថា Ashley កើតក្នុងឆ្នាំ១៩៨១ 


និយាយដល់ជីវិតជាសមាជិកព្រឹទ្ធសភាអាមេរិកវិញ លោកបានកាន់តំណែងនេះចាប់ពីឆ្នាំ១៩៧៣ រហូតដល់ ឆ្នាំ២០០៩ 

អំឡុងពេលកាន់តំណែងនេះ លោកជាមនុស្សដែលខ្លាំងខាងគោលនយោបាយការបរទេស ហើយលោក ក៏មានមហិច្ឆតាធ្វើជា

ប្រធានាធិបតីដែរ ដោយក្នុងឆ្នាំ១៩៨៧ លោកបានសម្រេចចូលប្រកួតយកតំណែងកំពូលរបស់អាមេរិកមួនេះ

តែលោកទម្លាក់ចោលបេក្ខភាពតំណាងបក្សប្រជាធិបតេយវិញក្នុងឆ្នាំ១៩៨៨ ក្រោមមានបញ្ហាសុខភាពធ្ងន់ធ្ងរអំឡុងពេលយុទ្ធនាការ

រកសំឡេងឆ្នោត



ក្នុងឆ្នាំ២០០៧ ពោលគឺ២០ឆ្នាំក្រោយបរាជ័យលើកទីក្នុងការដណ្ដើមយកតំណែងជាប្រធានាធិបតីអាមេរិក អ្នកនយោបាយជើងចាស់

រូបនេះ បានសម្រេចចិត្តចូលប្រជែងជាថ្មីម្ដងទៀត ទោះជាមានបទពិសោធន៍ច្រើនឆ្នាំក្នុងព្រឹទ្ធសភាអាមេរិក យុទ្ធនាការរកសំឡេង

ឆ្នោតរបស់លោក បៃឌិន មិនសូវទទួលបានកាគាំទ្រ ដ្បិតមានគូប្រជែងខ្លាំងៗដូចជា អ្នកស្រី Hillary Clinton និងលោក បារ៉ាក់ អូបាម៉ា

ចុងក្រោយ លោកបានសម្រេចចាកចេញក្នុងសមរភូមិនេះ ក្រោយទទួលបានសំឡេងបោះឆ្នោតតិចជាងភាគរយក្នុងការបោះឆ្នោត

បឋម (lowa caucuses) ក្នុងចំណោមបេក្ខជនបក្សប្រជាធិបយេយ្យ 

ខែក្រោយមក លោក អូបាម៉ា ដែលក្លាយជាបេក្ខជនឈានមុខរបស់បក្សប្រជាធិបតេយ្យ ក្រោយយកឈ្នះអ្នកស្រី Clinton 

បានជ្រើសរើសលោក បៃឌិន ជាដៃគូ ដោយមានសគល់មកពីគ្រួសារកម្មករ លោក បៃឌិន បានជួយលោក អូបាម៉ា 

ក្នុងយុទ្ធនាការបញ្ចុះបញ្ចូលអ្នកគាំទ្រដែលកម្មករឲ្យបោះឆ្នោតជូនពួកគេ 



នៅថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០០៨ លោក បារ៉ាក់ អូបាម៉ា និងលោក ចូ បៃឌិន បានយកឈ្នះក្នុងបោះឆ្នោត ហើយនៅថ្ងៃទី២០ ខែមករា 

ឆ្នាំ២០០៩ លោក អូបាម៉ា បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៤ និងលោក បៃឌិន ក្លាយជាអនុប្រធានាធិបតី

ទី៤៧ លោក អូប៉ាម៉ា និងបៃឌិន បានឈ្នះការបោះឆ្នោតអាណត្តិទីក្នុងឆ្នាំ២០១២ ហើយលោកបៃឌិនក្លាយជាអនុប្រធានាធិបតី

អាមេរិកមួយអាណត្តិទៀត 

នៅមុនពេលចប់អាណត្តិជាអនុប្រធានាធិបតីអាមេរិក លោក ចូបៃឌិន ត្រូវបានប្រធានាធិបតី អូបាម៉ា ប្រគល់មេដាយសេរីភាព

(Presidential Medal of Freedom) ហើយក្នុងពិធីប្រគល់នេះ លោក អូបាម៉ា បានហៅលោកចូបៃឌិនថាជា​«​អនុប្រធានាធិបតីល្អបំផុត

ដែលសហរដ្ឋអាមេរិកធ្លាប់មាន​» និងជា​«​តោនៃប្រវត្តិសាស្ត្រអាមេរិក​»​

 


ទោះចាកចេញពីសេតវិមានអាមេរិក លោក ចូបៃឌិន នៅតែបន្តសកម្មក្នុងឆាកនយោបាយ ជារឿយៗ លោកបានរិះគន់ចំៗលើ

ប្រធានាធិបតី ដូណាល់ ត្រាំ ហើយធ្លាប់ទាំងបានប្រកាសក្ដែងៗទៀតថា លោក ត្រាំ អត់យល់ការក្នុងរឿងអភិបាលកិច្ចឡើយ 


នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៩ លោក ចូបៃឌិន បានប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលមួយ ដែលលោកនឹងចូលរួមប្រកួតប្រជែងតំណែង

ប្រធានាធិបតីអាមេរិកក្នុងការបោះឆ្នោតឆ្នាំ២០២០ ឆ្លងកាត់ការតស៊ូមតិក្នុងបក្សជាច្រើនលើក ហើយទទួលការគាំទ្រខ្លាំងផងនោះ 

បច្ចុប្បន្ន លោក ចូបៃឌិន បានក្លាយជាបេក្ខជនបក្សប្រជាធិបយេយ្យនាំមុខគេ


អត្ថបទស្រាវជ្រាវដោយ៖ ដំណឹងកម្ពុជា

ប្រភព៖ https://www.biography.com/us-president/joe-biden

Comments