[ListLayout]
×

ប្រវិត្តនៃពិធីបុណ្យចូលឆ្នាំខ្មែរ

 បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិ ដែលប្រជាជននៅក្នុងប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរមានការរៀបចំដូចតទៅ ពិធីបុណ្យចូលឆ្នាំប្រព្រឹត្ដទៅ ថ្ងៃ គឺនៅថ្ងៃទី ១៣, ១៤, ១៥ ខែ មេសា ព្រោះជារដូវកាលដែលប្រជាជនខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវនិង ដំណាំកសិកម្មផ្សេងៗ មុនពេលប្រារព្ធ ពិធីបុណ្យចូលឆ្នាំ ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នា សំអាត តុបតែងផ្ទះសម្បែង និង រៀបចំគ្រឿងសម្ភារៈ​​ផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី  

ចុច Subscribe ឆាណែល តេឡេក្រាមរបស់ ដំណឹងកម្ពុជា_CambodiaNews ដើម្បីទទួលបាន បណ្ដុំចំណេះដឹង និងព័ត៌មាន 

នៅពេលចូលដល់ថ្ងៃទី នៃថ្ងៃបុណ្យចូល ឆ្នាំខ្មែរ ដែលក្នុងប្រពៃណីខ្មែរតែងហៅថ្ងៃនោះថាជា ថ្ងៃមហាសង្រ្កាន្ត (sankranti) នៅពេលនោះប្រជាពលរដ្ឋខ្មែរ​​ដែលកាន់ជំនឿតាមព្រះពុទ្ធសាសនា បានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មី ដែល​​មានគ្រឿងរណ្ដាប់ផ្សេង និង មានតុបតែងលម្អដោយភ្លើងចម្រុះពណ៌​​តាមផ្ទះរបស់ពួកគេគ្រឿងរណ្ដាប់ មានដូចជា ទឹកផ្ដិលអប់ដោយផ្កា, ទៀន , ​ ធូប , ផ្កាភ្ញី, ភេសជ្ជៈ, និង នំចំណី, ផ្លែឈើជាច្រើន ។ល បន្ទាប់មក ពួកគេនឹងធ្វើការសែនព្រេន ដោយមានអុជធូប និង ទៀន តាម​​គេហដ្ឋាន​​របស់ខ្លួន នៅពេលដល់​​កំណត់ថា​​ទេវតាឆ្នាំថ្មី យាងចុះមកប្រសិទ្ធិពរជ័យ សិរីសួស្ដី ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសុខពេញមួយឆ្នាំ


នៅពេលចូលថ្ងៃទី​​ នៃបុណ្យចូលឆ្នាំខ្មែរ គេហៅថ្ងៃនោះ ថាជា វារៈវ៍នបត ប្រជាជន​​នាំគ្នាទៅវត្ដអារាមដើម្បីយក ចង្ហាន់ នំចំណី ផ្លែឈើទៅប្រគេនព្រះសង្ឃ លើសពីនេះទៅទៀត ក៏មានការរៀបចំលេងល្បែងប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង និងមានការច្រៀងរាំ​​បទចម្រៀងប្រពៃណី ផងដែរ នៅតាមវត្ដអារាម និង តាមបណ្ដាតំបន់នានានៅក្នុងប្រទេសកម្ពុជា



ថ្ងៃទី ជាថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំ គេហៅថា វារៈឡើងស័ក  ថ្ងៃឆ្លង នៅថ្ងៃនោះ គេតែងប្រារព្ធធ្វើពិធី ស្រង់ទឹករូបបដិមារបស់ព្រះពុទ្ធ នៅតាមវត្ដអារាម ដើម្បីសុំសេចក្ដីសុខហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំខ្មែរដែរ

► ទស្សនាវីដេអូនៅលើ YouTube : https://youtu.be/eLSnKkvsp3c

អត្ថបទស្រាវជ្រាវដោយ៖ ដំណឹងកម្ពុជា

ប្រភព៖ http://www.mcfa.gov.kh/

Comments