[ListLayout]
×

បទ''Are you ok'' គ្រាន់តែចេញផ្សាយភ្លាមផ្ទុះការគាំទ្រខ្លាំងមិនធម្មតា

បទ''Are you ok'' របស់ផលិតកម្មGalaxy Navatra បទជាចម្រៀងដំបូងបំបែកកំណត់ត្រាអ្នកមើលច្រើនជាងគេនៅកម្ពុជា ក្នុងរយៈពេលខ្លី ត្បិតអីគ្រាន់តែផុសមិនបានម៉ោងផង មានអ្នកចូលទស្សនារហូតដល់ទៅជាង ១លានដងទៅហើយ។

សន្ទុះនៃបទ''Are you ok'' ត្រូវបានផលិតកម្មGalaxy Navatra បង្ហោះលើ channel youtube ថ្មីមួយរបស់ខ្លួន មានឈ្មោះថា CAM-POP Galaxy Navatra នៅម៉ោង ៧ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បើគិតដល់ពេលនេះ មានអ្នកចូលទស្សនាច្រើនលើសលប់។


ការផ្ទុះការគាំទ្រនេះក៏ព្រោះតែបទចម្រៀងមួយបទនេះមហាជនបានទន្ទឹងរង់ចាំជាង ១ខែមកហើយ ចង់ដឹងពីវីដេអូពេញ ខ្លឹមសារ និងអត្ថន័យនៃបទចម្រៀងនេះយ៉ាងណា ? បន្ទាប់ពីផលិតកម្ម បានប្រកាសថា ខ្លួនផលិតបទចម្រៀងមួយបទនេះឡើយ ក្រោយទិញសិទ្ធិពាក្យ Are you ok ពីអ្នក លេងTik Tok ម្នាក់នៅខេត្តកំពត ដែលបង្កើតពាក្យនេះឡើង ល្បីពេញTik Tok

បទ''Are you ok'' ច្រៀងដោយកញ្ញា តន់ ចន្ទសីម៉ា ដែលជាកំពូលតារាចម្រៀងវ័យក្មេងនៅក្នុងប្រទេសកម្ពុជា កំពុងតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។ បទចម្រៀងមួយនេះបានប្រើពេលផលិតជាច្រើនថ្ងៃ ដោយការចំណាយប្រាក់រាប់ម៉ឺនដុល្លារ ព្រមទាំងមានការយកចិត្តទុកដាក់ជាខ្លាំងពីថ្នាក់ដឹកនាំផលិតកម្ម ដើម្បីបំពេញតម្រូវការអ្នកគាំទ្រ៕

ទស្សនាវីដេអូបទ''Are you ok'' ៖ https://www.youtube.com/watch?v=kaIZnQrgASU

អត្ថបទដោយ៖ សិកា

Comments