[ListLayout]
×

មិននឹកស្មាន រឿន ណាត តស៊ូយ៉ាងនេះសោះ

កញ្ញាឯកចក្រវាលកម្ពុជា ឆ្នាំ២០១៨ កញ្ញា រឿន ណាត  កំពុងទទួលបានការគាំទ្រខ្លាំង ពីណាត់មហាជន ទូទាំងប្រទេសដោយសារសម្រស់ដ៏ស្រស់ស្អាតរបស់នាង និង អត្តចរិកដ៏គួរឲ្យស្រលាញ់របស់នាង។ 

តែអ្នកគាំទ្រប្រហែល មិន នឹកស្មានដល់ថាកញ្ញា រឿន ណាតមានជីវិតតស៊ូយ៉ាងណានោះទេពេលនេះកញ្ញា បានទម្លាយពីជីវិតខ្លួន 

ដែលកញ្ញា បានបង្ហាញសារមួយក្នុង ហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះថា« រលឹកដល់រូបភាពមួយសន្លឹកនេះនាងខ្ញុំនឹកដល់កាលពីមុននាងខ្ញុំធ្វើការដើម្បីចិញ្ចឹមគ្រួសារតាំងពីនាងខ្ញុំនៅក្មេង ធ្វើការនៅខាងវិទ្យុមួយកន្លែងដែលមានទាំងការជីកដីដាំបន្លែដើម្បីយកទៅផ្គត់ផ្គង់ដល់កុមារកំព្រារជាច្រើន បទពិសោធន៍ជាច្រើនបានចូលមកក្នុងជីវិតខ្ញុំ ហើយក៏មានពុកម៉ែបងប្អូនជាច្រើនបានសួរមកនាងខ្ញុំថា " ឃើងតស៊ូរថតរាល់ថ្ងៃនេះហត់អត់ លំបាកអត់






" នាងខ្ញុំសុំប្រាប់ទៅពួកគាត់វិញថា " វាមិនហាត់នឹងលំបាកស្មើនិងកាលពីមុននោះដែលខ្ញុំជួបនោះទេទម្រាំតែនាងខ្ញុំបានមកដល់សព្វថ្ងៃនេះនាងខ្ញុំជួបទាំង ទុក្ខលំបាក ការតស៊ូ ជាច្រើនហើយវាបានក្លាយទៅជាបទពិសោធន៍ជីវិតមួយដែលនាងខ្ញុំចងចាំមិនភ្លេចមកដល់សព្វថ្ងៃនេះ " ហើយនាងខ្ញុំសូមលើកទឹកចិត្តថា ស៊ូឡើងគ្មានអ្វីអាចយកឈ្នះភាពលំបាកបានក្រៅពីខ្លួនយើងនោះទេ ក្រោកឈរឡើងខំដើម្បីអានាគតរបស់យើង ហើយអ្នកអាចជឿរបានថាការតស៊ូនឹងមិនធ្វើអោយអ្នកអស់សង្ឃឹមឡើយ " ពីនាងខ្ញុំ ( រឿន ណាត MUC'18 )៕


អត្ថបទដោយ៖ សិកា

រូបភាព៖ Facebook : Rern Nat

Comments