[ListLayout]
×

ឯកឧត្តម សោម សុគន្ធ រដ្ឋមន្ត្រីស្តីទី បានអញ្ជើញទស្សនាការសម្តែងរបាំរឿង និងល្ខោនអាប៉េ

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក .ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សោម សុគន្ធ រដ្ឋមន្ត្រីស្តីទី  បានអញ្ជើញទៅលើកទឹកចិត្ត និងទស្សនាការសម្តែង របាំរឿង ឥសីដាច់ឈាន ឥសីសម្លាប់ពីងពាង និងល្ខោនអាប៉េ រឿង នាងផ្កាលំចង់ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព។ 


ចូលរួមនាឳកាសនោះដែររួមមាន  លោកជំទាវ មិញ កុសនី រដ្ឋលេខាធិការ ឯកឧត្តមលោកជំទាវ ដែលជាថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការក្រសួង លោកគ្រូ អ្នកគ្រូនិងសិល្បករជាច្រើនរូបទៀត។ 










បញ្ជាក់ជូនដែរថា ផ្ទាំងទស្សនីយភាពទាំងពីរនេះ គ្រោងនឹងធ្វើការផ្សាយផ្ទាល់ តាមហ្វេសប៊ុក ផេកផ្លូវការរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលឆាប់ៗខាងមុខនេះ។

អត្ថបទ: នាយកដ្ឋានសិល្ប:ទស្សនីយភាព

រូបភាព: នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌

Comments