[ListLayout]
×

​លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញសម្ពោធបើកពិព័រណ៍សិល្ប: នៃមហោស្រពវប្បធម៌អាស៊ីអឺរ៉ុប ឆ្នាំ២០២១

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអញ្ជើញសម្ពោធបើកពិព័ណ៌សិល្ប: នៃមហោស្រពវប្បធម៌អាស៊ីអឺរ៉ុប ឆ្នាំ២០២១  នៅសារមន្ទីរជាតិភ្នំពេញ។  

ចូលរួមក្នុងឱកាសនោះ រួមមានឯកឧត្ដម លោកជំទាវតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងអប់រំយុវជន និងកីឡា តំណាងក្រសួងព័ត៌មាន តំណាងសហភាពអឺរ៉ុប តំណាងយូណេស្កូ តំណាងអង្គទូតនានា ព្រមទាំងផលិតករ សិល្បករ ជាង១០០ នាក់។ 









សូមបញ្ជាក់ជូនថា មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ២០២១ ដែលមានរយៈពេល៥ថ្ងៃ ពីថ្ងៃទី២២-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមប្រធានបទ«អាស៊ី និង អឺរ៉ុប៖ ចំណង វប្បធម៌» គឺជាព្រឹត្តិការណ៍អមផ្លូវការមួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា សហការជាមួយសហភាពអឺរ៉ុប និងមូលនិធិអាស៊ី-អឺរ៉ុប។




ភាពចម្រុះនៃវប្បធម៌អាស៊ីនិងអឺរ៉ុប ត្រូវបានប្រារព្វឡើងនៅក្នុងមហោស្រពនេះ ជាមួយនឹងការសម្តែងសិល្បៈទស្សនីយភាពច្រើនទម្រង់, ការតាំងពិព័រណ៍, ការចាក់បញ្ចាំងខ្សែភាពយន្ត និងកិច្ចពិភាក្សា ក្នុងគោលបំណងជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការចែករំលែកបទពិសោធន៍ និងការយល់ដឹងអំពីភាពផ្សេងៗគ្នានៃវប្បធម៌ ដែលនាំមកនូវសុខដុមភាព ការអភិវឌ្ឍ និង កិច្ចសន្ទនា កាន់តែប្រសើរឡើងរវាងទ្វីបទាំងពីរ។

អត្ថបទ និងរូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

Comments