[ListLayout]
×

រកឃើញម្ចាស់ពានរង្វាន់ឥន្ទ្រទេវីឆ្នាំ២០២១ ហើយ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ..២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រារព្ធពិធីប្រកាសនិងប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

*ជយលាភីផ្នែកកំណាព្យរឿង

-លេខ១ : កវីនិពន្ធ វណ្ណ សារ៉េត (ខេត្តព្រៃវែង) រឿងនិស្ស័យស្នេហ៍កុលាបស

-លេខ២ : កវីនិពន្ធ វង្ស សុភាជ(ខេត្តព្រៃវែង)រឿងលោហិតវីរនារី

-លេខ៣ : កវីនិពន្ធ សែម ពណ្ណរាយ(រាជធានីភ្នំពេញ)រឿងកំណប់ស្នេហ៍

-លេខ៤ : កវីនិពន្ធ កែវ សេងរដ្ឋា(ខេត្តកំពង់ឆ្នាំង)រឿងសំឡេងសង្គម

-លេខ៥ : កវីនិពន្ធ មឿន សំណាង(ខេត្តឧត្តរមានជ័យ)រឿងម្តាយ

*ជយលាភីប្រលោមលោកខ្នាតខ្លី

-លេខ១ : អ្នកនិពន្ធ លឹម ដារ៉ា(រាជធានីភ្នំពេញ)រឿងគែនព្យួរជញ្ជាំង

-លេខ២ : អ្នកនិពន្ធ អ៊ុច ថាវី(រាជធានីភ្នំពេញ)រឿងបូណ៌មី

-លេខ៣ : អ្នកនិពន្ធ ឡុង លាបសុជាតា(ខេត្តកំពង់ចាម)រឿងចិត្តប្រណី

-លេខ៤ : អ្នកនិពន្ធ ពៅ មករា(រាជធានីភ្នំពេញ)រឿងជំនោរជីវិត

-លេខ៥ : អ្នកនិពន្ធ ជា តុងហៃ(ខេត្តតាកែវ)រឿងទឹកភ្នែកស្នេហា









សូមរំឭកផងដែរថា ឆ្នាំ២០២១នេះ មានបេក្ខអ្នកនិពន្ធដាក់ពាក្យប្រឡងចំនួន១៩០ស្នាដៃ ក្នុងនោះប្រលោមលោកខ្នាតខ្លីចំនួន១២៦ស្នាដៃ និង ប្រលោមកំណាព្យចំនួន៦៤ស្នាដៃ។

- អត្ថបទ : នាយកដ្ឋានសៀវភៅនិងការអាន

-រូបភាព : លោក ត្រឡុង បូរិន

Comments