[ListLayout]
×

កម្ពុជារកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ បម្លែងថ្មី អូមីក្រុង(Omicron) ០១នាក់ហើយ

ភ្នំពេញ៖ យាងទៅតាមសេចក្ដីប្រកាសជាផ្លូវការរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា កម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ បម្លែងថ្មី អូមីក្រុង (Omicro) ចំនួន ០១នាក់ហើយ គិតមកទាល់ត្រឹមថ្ងៃទី ១៤ ខែ ឆ្នូ ឆ្នាំ២០២១ នេះ។ 

ក្រសួងសុខាភិបាលក៏បានបញ្ចប់បន្ថែមទៀតថា ករណីវិជ្ជមានកូវីដ-១៩ អូមីក្រុងនេះត្រូវបានរកឃើញលើស្រ្តីជនជាតិខ្មែរ មានអាយុ ២៣ឆ្នាំ ដែលមានអាស័យដ្ឋានស្នាក់នៅឃុំតាបុក ស្រុកបាវិត ខេត្តស្វាយរៀង។ ស្រ្តីរូបនេះមានផ្ទៃពោះចំនួន ១៥សប្ដាហ៌ រួចបានធ្វើដំណើរតាមជើងហោះហើរចេញពីប្រទេសហ្កាណា(អាហ្រ្វិកខាងលិច) ដោយឆ្លងកាត់តាមឌូបៃ រួចបន្តធ្វើដំណើរហោះហើរទៅ ព្រលានយន្តហោះទីក្រុងបាងកកនៃប្រទេសថៃ(ដោយនៅរងចាំជើងហោះហើរចំនួន ១៤ម៉ោង) ទើបបន្តដំណើរមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០២១។ នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្រុមការងារក្រសួងសុខាភិបាល បានធ្វើតេសរហ័សលើវត្ថុសំណាករបស់គាត់ ឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ហើយក៏បានបញ្ចូនវត្ថុសំណាក ទៅកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីវិភាគបញ្ចាក់រកវីរុសកូវីដ-១៩ បម្លែងថ្មីអូមីក្រុងនេះ។

បច្ចុប្បន្ន អ្នកជំងឺខាងលើ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ៕


អត្ថបទ៖ អួង សំអាង 

Comments