[ListLayout]
×

អ្នកលេងបណ្ដាញសង្គមរិះគន់ជាខ្លាំងរឿងស្ដេចនាគចូលសណ្ឋិតគ្រូមហាជុំ និង គ្រូមហាជ័យ (មានវីដេអូ)

មានការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្ដាញសង្គមទាក់ទងនិងរឿងស្ដេចនាគចូលសណ្ឋិតលោកគ្រូមហាជ័យ និងលោកគ្រូមហាជុំ ដោយនាព្រឹកនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះតាមរយៈវីដេអូមួយបានបង្ហាញអំពីពិធី បួងសួងដល់អំបូស្ដេចនាគទាំងប្រាំពីព្រះអង្គធ្វើឡើងស្ថិតនៅចំកណ្ដាលទន្លេ នេះបើតាមការឡាយរបស់លោក អឹម  ជីវ៉ា បានឡាយផ្ដិតយករូបភាពទាំងស្រុងអំពីហេតុការណ៍ដែលកើតមាននៅក្នុងពិធីបួងសួងសុំសេចក្ដីសុខនេះ




យ៉ាងណាក្ដីនៅក្នុងហេតុការណ៍នេះ នៅពេលដែលស្ដេចនាគចូលសន្ធិតនោះលោកគ្រូមានកាយវិការ កន្រ្ទាក់ដៃជើងរាំទៅតាមភ្លេងដែលគេប្រគុំក្នុងពិធីនោះ ការរាំថ្វាយសុំពរជ័យនេះកើតមានអព្ភូតហេតុ ខុសប្លែកពីធម្មតាដែលបង្កជាហេតុការណ៌មួយយ៉ាងតក់ស្លុតសំរាប់អ្នកដែលចូលរួមក្នុងកម្មវិធីនោះ អ្នកចូលរួមនៅទីនោះផ្ទាល់មើលមិនដាក់ភ្នែកចំពោះការចូលសណ្ឋិតស្នងរូបស្ដេចនាគព្រមទាំងផ្ដែផ្ដាំបណ្ដាំជាច្រើនដល់ បុត្រី បុត្រា របស់ខ្លួនឲ្យចេះសាមគ្គីនិងស្រលាញ់គ្នា។



ដោយឡែកទាក់ទងនិងពិធីដែលលោកគ្រូទាំងពីរបានធ្វើនេះ ត្រូវបានរងការរិះគន់ជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ដោយហេតុពួកគាត់មិនពេញចិត្តចំពោះទង្វើទាំងនោះ 




សូមបញ្ចាក់ផងដែរថាលោកគ្រូមហាជ័យក៍ធ្លាប់ទទួលរងការជេប្រមាទជាច្រើនម្ដងរួចមកហើយពីសំណាក់មហាជនទាក់ទងនិងការរាំថ្វាយបារមីនៅមុខប្រាសាទអង្គវត្តកាលពីពេលកន្លងទៅនេះ

សូមទស្សនាវីដេអូ 


អត្ថបទដោយ៖ លោក សុខ គឺមសាន្ត

Comments