[ListLayout]
×

ក្រុមលោកគ្រូតឿចេញមុខបកស្រាយជុំវិញ ករណីដែលសមត្ថកិច្ចចហៅមកវាស់កំពស់ និងអប់រំ

ព្រោះតែចង់បានភាពល្បីល្បាញ និងចង់ឲ្យមហាជនឆាប់ទទួលស្គាល់ផងនោះធ្វើឲ្យបុគ្គលមួយចំនួនប្រើប្រាស់ទេពកោសល្យខុសប្លែកៗពីគ្នា ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់មហាជន ដោយមិនបានគិតអំពីបញ្ហាប្រឈមនៅពេលក្រោយ។ថាតើវាអាចប៉ះពាល់ដល់សង្គម ឬក៍រងការវាយប្រហារអំពីសំណាក់ប្រិយមិត្តនៅតាមបណ្ដាញសង្គមដែរឬអត់ទេ ?


ប៉ុន្តែយ៉ាងណាក្ដីថ្មីៗនេះបើក្រឡេកទៅមើលលោកគ្រូមួយរូបដែលល្បីល្បាញក្នុងបណ្ដាញសង្គមទាក់ទងជាមួយ វីដេអូ មន្តអាគមន៍ អាចបំបាំងកាយ ព្រមទាំងមានភ្នែកទិព្វអាចមើលគ្រប់ទីកន្លែងនិងដឹងមុន រួមទាំងយុសិល្ប៍ខ្លាំងខ្លាដែលមនុស្សធម្មតាមិនអាចធ្វើបាន នោះគឺលោកគ្រូតឿ

ប៉ុន្តែនៅព្រឹកថ្ងៃអង្គារ៍ ទី០៥ ខែមេសា ឆ្នាំ២០២២ នេះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវិហាសួគ៌ធ្វើការឃាត់ខ្លួនវាស់កម្ពស់ព្រមទាំងអប់រំណែនាំនិងធ្វើកិច្ចសន្យាទាក់ទងនិងកាផលិតវីដេអូរបស់លោកគ្រូកន្លងមកនេះ ហើយមានវីដេអូមួយដែលរងការរិះគន់ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមផងដែរនោះ គឺវីដេអូដែលលោកគ្រូតឿញុំអាចម៌គោ


បន្ទាប់ពីខាងសមត្ថកិច្ចធ្វើការហៅមកសាកសួរព្រមទាំងអប់រំ ណែនាំរួចហើយ លោកគ្រូតឿ និងក្រុមរបស់គាត់ក៍បានចេញវិដេអូធ្វើការបកស្រាយយ៉ាងដូច្នេះថា(សូមទស្សនាវីដេអូ)

 យ៉ាងណាក្ដីសំរាប់រឿងរបស់លោកគ្រូតឿក៍មានមហាជនរិះគន់ និងអបអរសាទរនូវចំណាត់ការរបស់សមត្ថកិច្ចដែលបានហៅលោកគ្រូតឿមកអប់រំណែនាំ ប៉ុន្តែទទឹងការរិះគន់នេះក៍មានមហាជនមួយចំនួនមិនគាំទ្រនូវចំណាត់ការរបស់ខាងសមត្ថកិច្ចដែលបានហៅលោកគ្រូមកវាស់កំពស់ព្រមទាំងធ្វើកិច្ចសន្យាឲ្យឈប់ធ្វើវិដេអូបែបឆ្កួតៗនេះដោយពួកគាត់លើកហេតុផលថាវាគ្រាន់តែជាវីដេអូបែបកម្សាន្តតែប៉ុណ្ណោៈ ហើយគ្រប់វីដេអូសុទ្ធសឹងជាការសម្ដែង និងរៀបចំទេ មួយវិញទៀតគាត់ធ្វើឡើងគាត់ធ្វើឡើងសម្រាប់អ្នកដែលចូលចិត្តគាត់តែប៉ុណ្ណោះ


អត្ថបទដោយ ៖ លោក សុខ កឹមសាន្ត




Comments