[ListLayout]
×

ជីវិតគ្រួសាររបស់តារាចម្រៀង ពេជ្រ សូលីកា និងស្វាមី ឈានដល់កាបែកបាក់គ្នាហើយ

កាលពីពេលថ្មីៗកន្លងទៅនេះតារាចម្រៀង ពេជ្រ សូលីកា ត្រូវបានគេសង្ស័យថាកំពុងបាក់បែកជាមួយស្វាមីរបស់នាងដោយសារតែតារាស្រីរូបនេះ ហាក់បង្ហាញតម្រុយចម្លែកៗជាច្រើនដងច្រើនលើកនៅលើបណ្ដាញសង្គមរបស់ខ្លួន។





ក៏ប៉ុន្តែនៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២២ ស្វាមីរបស់ អ្នកនាង ពេជ្រ លូលីកា បានបង្ហោះនៅ សារមួយនៅលើបណ្ដាញសង្គមរបស់ខ្លួន ដោយបញ្ចាក់ពីជីវិតគ្រួសាររបស់លោកថា «យើងទាំងអស់គ្នាមិនអាចព្យាករណ៍នូវរឿងរ៉ាវនាពេលអនាគតបានទេ។ អតីតកាលរបស់យើងបង្រៀនយើងនូវមេរៀនជាច្រើន ហើយបច្ចុប្បន្នគឺជាខណៈពេលដែលយើងស្ថិននៅ ដោយយើងអាចផ្លាស់ប្ដូរអនាគតរបស់យើងបាន។



តាមរយៈទំនាក់ទំនងរវាងសូនីកា និងខ្ញុំ យើងបានចែករំលែករឿងរ៉ាវដែលពោរពេញដោយក្ដីស្រលាញ់ដ៏អស្ចារ្យជាច្រើនរវាងគ្នានឹងគ្នា។ ដំណើរជីវិតរបស់យើងរហូតដល់ថ្ងៃនេះបាន បង្កើតជាចំណងដៃស្នេហ៍ គឺកូនប្រុសដ៏ស្រស់ស្អាតរបស់យើង Wednesday Aary





បន្ទាប់ពីការពិចារណាជាច្រើនក្នុងរយៈពេលយូរ យើងក៏សម្រេចចិត្តថា វាប្រហែលជារឿងល្អប្រសើរជាមុន ប្រសិនបើទំនាក់ទំនងយើងប្តូរមកត្រឹមជា សហឪពុកម្ដាយ និងជាមិត្ត ជាពិសេសវាក៏ល្អសម្រាប់កូនប្រុសរបស់យើងផង។



ខ្ញុំសូមជូនពរឱ្យនាងស្វែងរកសុភមង្គលដែលនាងចង់បាន ព្រមជម្នះរាស់គ្រប់ឧបសគ្គទាំងពួងនៅក្នុងជីវិត។

ដោយសេចក្ដីស្រលាញ់ និងការគោរពទាំងអស់ ពីគ្រួសារខ្ញុំ និងខ្ញុំបាទ។

ហាន”»



អត្ថបទដោយ៖ ប្រាប់ដំណឹង - Brab Damneong 

--------------------------------------

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : 011 489 356

គាំទ្រការផលិតរបស់ពូួកយើងតាមរយៈ ABA: 003 996 906


Comments