[ListLayout]
×

មកយល់ដឹងអំពីជំងឺអុតស្វា និងវិធានការការពារជំងឺនេះ

ថ្មីៗនេះយោងទៅតាមសេចក្ដីប្រកាសរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានចេញសេចក្ដីណៃនាំក្រើនរំលឹក ស្ដីពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា។





រោគសញ្ញានៃជំងឺអុតស្វារួមមាន៖ ក្ដៅខ្លួន ឈឺក្បាលខ្លាំង ហើមកូនកណ្ដុរ ឈឺសាច់ដុំ និងចេញកន្ទុលដែលមានពងបែក

កន្ទួលមានទំនោរប្រមូលផ្ដុំនៅលើមុខ បាតដៃ និងបាតជើង 

មាត់ ប្រដាប់ភេទ និងភ្នែក អាចរងផលប៉ះពាល់ដែរ

រោគសញ្ញា និងកន្ទួលលើស្បែកមានរយៈពេលច្រើនសប្ដាហ៍


តើជំងឺអុតស្វា ចម្លងដោយរបៀបណា?

  1. តាមរយៈការប៉ះពាល់រាងកាយដោយផ្ទាល់ ឬប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញារួមទាំង ទំនាក់ទំនងផ្លូវភេទ
  2. សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារៈដូចជា សម្ភារៈបរិភោគអាហារ ចានក្បាន ដែលអ្នកជំងឺអុតស្វា បានប្រើប្រាស់ឡូកឡំគ្នា
  3. ឆ្លងតាមរយៈទឹកមាត់អ្នកជំងឺ (អ្នកជំអឺមានដំបៅក្នុងមាត់)
  4. ឆ្លងពីអ្នកមានផ្ទៃពោះទៅកូនតាមរយៈទងសុក និងឆ្លងពីឪពុកម្ដាយដែលមានវីរុសទៅកូនអំឡុកឲងពេលឬក្រោយពេលឆ្លងទន្លេរតាមរយៈការប៉ះនឹងស្បែក។
  5. វីរុសនេះមានទៅលើសត្វកកេរព្រៃ ដែលវីរុសនេះមានជាប្រចាំនៅអាព្រិកខាងលិច និងអាព្រិកកណ្ដាលហើយបច្ចប្បន្នបាននិងកំពុងឆ្លងនៅទ្វីបអីរ៉ុប អាមេរិក កាណាដា

វីធីការពារជំងឺអុតស្វា 

រក្សាអនាម័យខ្លួនប្រាណ លាងដៃជានិច្ច ជាមួួយសាប៊ូ ជែលលាងដៃ អាល់កុលលាងដៃ និងរក្សាអនាម័យផ្លូវដង្ហើម។

ចៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំអឺអុតស្វា

អនុវត្តការរួមភេទប្រកបដោយសុវិត្ថិភាព ដោយប្រើប្រាស់ស្រោមអនាម័យ

បរិភោគចំណីអាហារដែលឆ្អិនល្អ និងរក្សាអនាម័យចំណីអាហារទាំងការចម្អិនអាហារឲ្យបានល្អ

ចៀសវាងការប៉ះពាល់ជាមួយសត្វ រស់ ឬស្លាប់


សូមបញ្ចាក់ផងដែរថា នៅថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២២នេះ កម្ពុជាបានរកឃើញករណីជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលអាផ្ញាធរថៃបានធ្វើរោគវិនិឆ្ឆ័យថាមានជំងឺអុតស្វា ហើយបានរត់គេចខ្លួនមកចូលមកកម្ពុជា។

អត្ថបទដោយ៖ ប្រាប់ដំណឹង - Brab Damneong 

--------------------------------------

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : 011 489 356 / 096 399 15 99

គាំទ្រការផលិតរបស់ពូួកយើងតាមរយៈ ABA: 003 996 906




Comments